-->

ជ្រើសរើស​ចេញ​ពី​គុណភាព​ល្អ​ជាង​គេ

លោក Bernard Matter រស់នៅក្នុងប្រទេសកម្ពុជាអស់ពេលជាងមួយទសវត្សរ៍មកហើយ។
នៅឆ្នាំ២០០៣ លោកបានបើកសណ្ឋាគារប៊ូទិកមួយឈ្មោះថា Bougainvillier នៅក្បែរមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្នសណ្ឋាគារនេះមានកេរ្តិ៍ឈ្មោះល្បីរន្ទឺរួចទៅហើយ ដោយសារតែថ្វីដៃសិល្បៈក្នុងការធ្វើអាហាររបស់ខ្លួន។
មុននឹងផ្លាស់មកប្រទេសកម្ពុជា លោក Bernard Matter ធ្លាប់បានរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង និង ប្រទេសចិន។

ម្ហូបបារំាងដែលប្រណីតជាងគេ

លោក Bernard Matter មានចំណេះដឹងជ្រៅជ្រះផ្នែកម្ហូបអាហារប្រណីត និង ឧស្សាហកម្មភេសជ្ជៈ
ដោយសារតែបទពិសោធន៍យូរឆ្នាំរបស់គាត់នៅក្នុងផ្នែកសណ្ឋាគារនិងភោជនីយដ្ឋាន។ ដោយសហការគ្នាជាមួយដៃគូពីរនាក់ទៀត
គឺព្រះអង្គម្ចាស់ ភានុរ័ត្ន ស៊ីសុវត្ថិ និង លោក Etienne Chenevier គាត់បានបើក​ហាង "Caviar & Traditions"
នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៧។ រាល់ផលិតផលដាក់លក់នៅហាង "Caviar & Traditions" សុទ្ធតែមានការបញ្ជាក់
ទៅតាមស្តង់ដារគុណភាពអាហារ និង​ត្រូវបាននាំចូលពី​ប្រទេស​បារាំង​មកប្រទេសកម្ពុជាតាមរយៈយន្តហោះ។

ដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងរាជធានីភ្នំពេញ

ហាង "Caviar & Traditions" របស់យើងខ្ញុំមានសេវាដឹកជញ្ជូនផលិតផលដែលលោកអ្នក​បញ្ជាទិញ

ទៅដល់ផ្ទះក្នុងរាជធានីភ្នំពេញ ពីថ្ងៃ ច័ន្ទ​ ដល់ ថ្ងៃ សៅរ៍ ចាប់ពីម៉ោង ៩ព្រឹក ដល់ ម៉ោង ៧យប់។


លោក លោកស្រីអាចធ្វើការបញ្ជាទិញតាមរយៈប៊ូទិកអនឡាញ (បើ​មាន​នៅក្នុងស្តុក)


សម្រាប់សេវាដឹកជញ្ជូនទៅក្រៅរាជធានីភ្នំពេញ សូមទាក់ទងយើងខ្ញុំតាមរយៈ​ទូរស័ព្ទលេខ

០១២ ៣៣៦ ២៥១ / ០៨១ ៣៣៦ ២៥១ ឬ តាមរយៈអ៊ីម៉េល [email protected]