Cart
"Caviar & Traditions" ជាហាងប្រណីតាហារយីហោបារាំង ដែល លោក Bernard Matter
សម្ពោធឡើងនៅកម្ពុជា នៅឆ្នាំ២០១៧។ លោក Matter ប្រើប្រាស់ជំនាញរបស់គាត់ផ្នែកសិល្បៈម្ហូបអាហារ
ក្នុងការសម្រិតសម្រាំង
មុខម្ហូបនិងភេសជ្ជៈបារាំងប្រណីតៗបំផុតសម្រាប់នាំចូលមកប្រទេសកម្ពុជា។
ហាង "Caviar & Traditions" បានទទួលសិទ្ធិផ្តាច់មុខនៅលើផលិតផលភាគច្រើនដែលខ្លួននាំចូល។
យោបល់របស់យើងខ្ញុំ
រក្សាទុកក្នុងទូត្រជាក់

ជានិច្ចជាកាល សូមរក្សាពងត្រីកាវីយ៉ាក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង ប៉ុន្តែមិនត្រូវឱ្យវាកកទេ។
សូមរក្សាទុកវាក្នុងភាពត្រជាក់ថេរ ពិសេសនៅពេលដែលត្រូវយកវាពីកន្លែងមួយទៅកន្លែងមួយទៀត និងនៅពេលដែលពិសារវា។
សំបកគ្រំរលោង

ស្លាបព្រាសម្រាប់ដួសពងត្រីនេះមិនត្រូវធ្វើអំពីប្រាក់ឬមាសទេ ដោយសារថាសារជាតិលោហៈទាំងនេះអាចធ្វើឱ្យខូចរសជាតិនិងក្លិនធម្មជាតិរបស់ពងត្រីនៅពេលពិសារ។
ជាមួយស្រាសំប៉ាញ

ពងត្រីកាវីយ៉ាធ្វើជាគូដ៏សោមនស្សរីករាយជាមួយស្រាសំប៉ាញបារាំង។
បៀកលើចំណិតនំប៉័ងតូចៗ

ក្រោយពីបៀកពងត្រីកាវីយ៉ាលើចំណិតនំប៉័ងតូចៗរួចហើយ យកល្អដាក់ចូលក្នុងមាត់ហើយញ៉ាំតែមួយម៉ាត់តែម្តង។
សូមពិសារវាមុនគេដោយបៀកពងត្រីនេះលើចំណិតនំប៉័ងលាយជាមួយក្រែមជាតិជូរ ជាអាហារអមជាមួយម្ហូបផ្សេង។
ជីវជាតិបំប៉ន

ពងត្រីនេះសម្បូរវីតាមីនច្រើនមុខ ដូចជាជីវជាតិហ្វូសហ្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម ហ្វ្លរីន សូដ្យូម និង ដែក។
សារជាតិនីមួយៗទាំងនេះសុទ្ធតែមានភាពចាំបាច់ខ្លាំងណាស់សម្រាប់ជួយថែរក្សារាងកាយឱ្យមានសុខភាពនិងសម្ផស្សល្អ។
លើដុំទឹកកក

វិធីល្អបំផុតក្នុងការរីករាយញ៉ាំពងត្រីកាវីយ៉ានោះ គឺត្រូវដួសវាចេញពីក្នុងកែវដែលក្លាស្សេត្រជាក់ខ្លាំង។